or A [eɪ] n. (pl. A’s, a’s [eɪz])
- អក្សរទីមួយតាមលំដាប់អក្ខរក្រមអង់គ្លេស.
- ពិន្ទុខ្ពស់បំផុតដែលសិស្សអាចទទួលបានពីកិច្ចការ ឬ វគ្គសិក្សា She got (an) A in/for Biology. He had straight A’s all through high school គាត់បានសុទ្ធតែពិន្ទុខ្ពស់បំផុត.
- indef. adj. គុណនាមម្យ៉ាងឥតមានប្រើក្នុងភាសាខ្មែរទេ មានន័យថាៈ មួយ ឬ មួយណាមិនចំពោះ ឧ. a book សៀវភៅ ឬ សៀវភៅមួយ, a UN declaration, a good knowledge of French. an មានន័យដូចគ្នានឹង a តែសម្រាប់ប្រើនៅមុខសព្ទណាដែលចាប់ផ្តើមឡើងនឹងសូរស្រៈប៉ុណ្ណោះ ឧ. an airplane យន្តហោះមួយ, an FM radio.
- រាល់, គ្រប់តែ A lion is a dangerous animal.
- ប្រើដើម្បីបង្ហាញថា អ្នកណាម្នាក់/អ្វីមួយជាសមាជិកនៃក្រុម ឬ វិជ្ជាជីវៈ Their new car’s a Landcruiser. He’s a Buddhist. He’s a teacher.
- ប្រើនៅមុខនាមឯកវចនៈពីរក្នុងក្រុមតែមួយ a knife and fork.
- ប្រើជំនួស one នៅមុខលេខមួយចំនួន A thousand people were there.
- ប្រើពេលនិយាយអំពីតម្លៃ បរិមាណនិងអត្រា Syn. per, 3 times a day បីដង១ថ្ងៃ, They cost 90៛ a kilo. He can type 45 words a minute ក្នុង១នាទី. driving at 40 miles an hour.
- មនុស្សដូចអ្នកណាម្នាក់ She’s a little Hitler.
- ប្រើនៅមុខឈ្មោះដើម្បីបង្ហាញថា អ្នកនិយាយមិនស្គាល់អ្នកនោះ There’s a Mrs Green to see you.
- ប្រើដើម្បីប្រាប់ថ្ងៃជាក់លាក់ណាមួយ She died on a Tuesday.