Top Ads Banner

may

    [meɪ] aux. v., pr. n.

    aux. v.

    1. We may go ប្រហែល​ជា.
    2. You may enter ត្រូវ​អនុញ្ញាត​ឲ្យ.
    3. may you be happy សូម​ឲ្យ.
    4. He may be poor but he is honest គាត់​ទុក​ណា​ជា​ក្រ​លំបាក គាត់​ក៏​ជា​មនុស្ស​ស្មោះ​ត្រង់​ម្នាក់​ដែរ.

    Usages

    1. សម្រាប់​សុំ​សេចក្តី​អនុញ្ញាត: May I go out អនុញ្ញាត​ឲ្យ​ខ្ញុំ​បាទ​ចេញ​ទៅ​ក្រៅ​បាន​ទេ?
    2. សម្រាប់​ហាម, មិន​អនុញ្ញាត: You may not smoke in class លោក​ឥត​មាន​ការ​អនុញ្ញាត​ឲ្យ​ជក់​បារី​ក្នុង​ថ្នាក់​រៀន​ទេ.
    3. សម្រាប់​ការ​ស្មាន ឬ ការ​ប្រហែល: It may rain today ភ្លៀង​ប្រហែល​ធ្លាក់.
    4. It might be true វា​ប្រហែល​ជា​ពិត (ក្នុង​អតីត​កាល).
    5. may + have + past participle ដើម្បី​បញ្ជាក់​ការ​ស្មាន ឬ ការ​ប្រហែល​ដែល​មិន​អាច​កើត​ឡើង​បាន​ក្នុង​អតីត​កាល: He may have failed his exam គាត់​ប្រហែល​ជា​ប្រឡង​ធ្លាក់​ហើយ.
    6. សម្រាប់​ការ​ឧទាន ឬ សេចក្តី​ប្រាថ្នា​ក្នុង​ការ​ជូនពរ​សព្វសា​ធុការ ឬ ក្នុង​ការ​បន់​ស្រន់: ​May my dream come true សុំ​ឲ្យ​ការ​យល់​សប្តិ​របស់​ខ្ញុំ​ក្លាយ​ទៅ​ជា​ការ​ពិត. May you live long សុំ​ឲ្យ​លោក​មាន​អាយុ​យឺន​យូរ.
    7. ប្រើ​ក្នុង​អនុប្រយោគ​ដែល​មាន THAT នាំមុខ ដើម្បី​បញ្ជាក់​នូវ​សេចក្តី​សង្ឃឹម ឬ ការ​ទុក​ចិត្ត: I hope that you may succeed in that ខ្ញុំ​សង្ឃឹម​ថា លោក​នឹង​បាន​សម្រេច​ក្នុង​រឿង​នោះ.
    8. ប្រើ​នៅ​ក្រោយ SO THAT ដើម្បី​គោល​ដៅ​អ្វី​មួយ: I work hard so that I may get more money ខ្ញុំ​ខំ​ធ្វើ​ការ​ដើម្បី​ឲ្យ​បាន​លុយ​ច្រើន.

    pr. n. (May) Solar system ឧសភា Lunar system ពិសាខ-ជេស្ឋ.

    • May brings flowers ខែ​ឧសភា​នាំ​មក​នូវ​បុប្ផា​ទាំងឡាយ (បុប្ផា​រីក​នៅ​ក្នុង​ខែ​ឧសភា).